University of Management and Economics
*គណនេយ្យ និង ហិរញ្ញវត្ថុ
១.សេចក្តីផ្តើម
កម្មវិធីនេះរៀបចំសម្រាប់និស្សិតដែលចាប់អារម្មណ៍ក្នុងការងារគ្រប់គ្រង និងការសិក្សាពី ជំនាញដោះស្រាយបញ្ហា ដែលនាំឲ្យពួកគេអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់ បរិយាកាសអាជីវកម្មដែលមានការផ្លាស់ប្ដូរ ។ វាត្រូវបានរៀបចំឡើងដើម្បីឲ្យ និស្សិតមាន ជំនាញដឹកនាំនិងចិត្តសាស្រ្ដដែលត្រូវការចាំបាច់ក្នុងអង្គភាពជំនួញតាំងពីបុរាណនិងទំនើប ។ វាសង្កត់ធ្ងន់ទៅលើការអនុវត្តថ្មីៗចំពោះសមត្ថភាពនៃផ្នែកបច្ចេកទេស ដែលផ្ដល់ឲ្យនិ ស្សិតនូវជំនាញចាត់ចែងបង្កើត គោលដៅ និងសកម្ម ភាព ។ និស្សិតអាចទទួលបានចំណេះ ដឹងជាមូល ដ្ឋាននៃការគ្រប់គ្រងនិងចំណុចផ្សេងៗនៃការអនុវត្ដការងារគ្រប់គ្រង ហើយទ ទួលបាននូវបទពិសោធន៍អនុវត្ដក្នុងបរិបទជាក់ស្ដែង ។ និស្សិតអាចទទួលបាននូវជំនាញ ដែលអ្នកគ្រប់គ្រងត្រូវការរួមមាន៖ ជំនាញអនុវត្ត ការវិភាគបញ្ហា គ្រប់គ្រង ការយល់ដឹង ពីការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងក្នុងផ្នែកសេដ្ឋកិច្ច សង្គមនិងបរិស្ថាន ។
២.ឱកាសការងារ
ឱកាសសម្រាប់និស្សិតជំនាញគ្រប់គ្រងសឹងតែគ្រប់ផ្នែកទាំងអស់ មានជំនាញក្នុងការដោះ សា្រយបញ្ហានិងធ្វើការសម្រេចចិត្តរួមជាមួយការយល់ដឹងនូវអាជីវកម្ម ដែលតែងតែមានការ ផ្លាស់ប្តូរតាមរយៈជំនាញនេះ អាចធ្វើឲ្យនិស្សិតទទួលបាននូវការងារគួរឲ្យចាប់អារម្មណ៍ជា ច្រើន។និស្សិត អាចស្វែងរកការងារនៅតាមអាជីវកម្មខ្នាតតូច និងអង្គការមិនរកប្រាក់ចំណេ ញជាដើម ។ក្រោយពេលបញ្ចប់ការសិក្សានិស្សិតក្លាយជាអ្នកដឹកនាំឬអ្នកគ្រប់គ្រងប្រកប ដោយភាព ជោគជ័យភាពឆ្លាតវៃហើយអ្នកមានជំនាញពិតប្រាកដ។ ពួកគេអាចក្លាយជាអ្នក គ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធភាពជាអ្នកគ្រប់គ្រងធានធានមនុស្សដែលមានទស្សន វិស័យវែងឆ្ងាយ ឬក៏ជា អ្នកគ្រប់គ្រង ផ្នែកគុណភាពផលិតផលឬសេវាកម្ម។
៣.តួនាទី និង ការទទួលខុសត្រួវរបស់ព្រឹទ្ធបុរស
-ផ្តួចផ្តើមរៀបចំកម្មវិធីសិក្សារបស់ដេប៉ាតឺម៉ង់
-ចូលរួមរៀបចំផែនការសកម្មភាពរបស់ដេប៉ាតឺម៉ង់
-រៀបចំ និងកែតម្រូវអភិវឌ្ឍន៍កម្មវិធីសិក្សា និង ឯកសារបង្រៀន ក្នុងដេប៉ាតឺម៉ង់ឲ្យស្របទៅ តាមតម្រូវការទីផ្សារជាក់ស្តែង
-ការគ្រប់គ្រងធនធានសាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់
-ចូលរួមវាយតម្លៃគុណវុឌ្ឍិ និងការបង្រៀនរបស់សាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់
-ស្នើរប្រធានបទចាត់តាំងគ្រួឧទ្ទេសសម្រាប់ដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សា
-សុំចាត់តាំងសាស្រ្តាចារ្យដឹកនាំសារណា និងសាស្រ្តាចារ្យដឹកនាំរបាយការណ៍ចុះកម្មសិក្សារបស់និស្សិត
-ស្នើសុំចាត់តាំងសាស្រ្តាចារ្យក្នុងគណៈកម្មការការពារសារណា
-រៀបចំធ្វើសិក្ខាសាលានានា ដែលទាក់ទងការពង្រីកចំណេះដឹង ចំណេះធ្វើរបស់និស្សិតក្នុង ដេប៉ាតឺម៉ង់
-ចូលរួមធ្វើសកម្មភាពការងារដែលទាក់ទងនិងដេប៉ាតឺម៉ង់រួមមាន ការរៀបចំ Prospectus សៀវភៅតាមដានអវត្តមានសាស្រ្តាចារ្យ សៀវភៅតាមដានអវត្តមាននិស្សិត សៀវភៅតាមដាន ID និង សៀវភៅចុះសកម្មភាព បង្រៀនរបស់សាស្រ្តាចារ្យ
-ការរៀបចំព្រឹត្តិបត្រ័ មហាវិទ្យាល័យ និងការងារ សម្របសម្រួលផេ្សងៗទៀត
-បំពេញការងារដែលព្រឹទ្ធបុរស និងព្រឹទ្ធបុរសរងដាក់ជូន
-ចូលរួមផ្សព្វផ្សាយអំពីព័ត៌មានរបស់មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ជូនដល់និស្សិត
-ជាអ្នកតំណាងឲ្យដេប៉ាតឺម៉ង់សម្រាប់ទំនាក់ទំនងជាមួយស្ថាប័នខាងក្រៅ
៤.រចនាសម្ព័ន្ធដេប៉ាដឺម៉ង់